Author: wpadmin
(English) Breaking News
ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៤ អង្គការមរតករៀបចំកម្មវិធីបិទ វគ្គបណ្តុះបណ្តាលស្តីពីច្បាប់និងវឌ្ឍនភាពស្តីពីជលផលដល់គណកម្មការសហគមន៍នេសាទ ព្រមទាំងមន្ត្រីរដ្ឋបាលជលផល នៅការិយាល័យអង្គការមរតក ស្រុកស្រែអំបិល ខេត្តកោះកុង
ការធ្វើទស្សនៈកិច្ចរបស់សិស្សនៅគម្រោងរបស់អង្គការមរតក
របាយការណ៍ផ្សេងៗ
វិចិត្រសាល
វីដេអូ
ករណីសិក្សាស្តីពីការធ្វើអោយប្រសើរឡើងនូវហិរញ្ញវត្ថុសហគមន៏
ឃុំទំនប់រលកស្ថិតនៅត្រង់ឆ្នេរនៃឆកសមុទ្រកំពង់សោមក្នុងស្រុកស្ទឹងហាវ ប្រជាជនរស់នៅទីនោះភាគច្រើនមានជីវភាពលំបាកដោយ៨០%ប្រករបរនេសាទនិងការលក់ដូរម្ហូបអាហារសមុទ្រ ហើយ២០%បម្រើការផ្នែកសេវាកម្មផ្សេងៗ។ ស្ថានភាពរស់នៅរបស់ពួកគេមិនជាល្អឡើយ ដោយនេសាទត្រីក្នុងសមុទ្ររួមទាំងការលក់ដូរផលនេសាទតាមបែបប្រពៃណីមិនមានជំនាញនិងបច្ចេកទេសដែលឆ្លើយតបទៅតាមទីផ្សារឡើយ។
ដើម្បីចូលរួមដោះស្រាយនូវស្ថាភាពបែបនេះ អង្គការមរតកបានផ្តួចផ្តើមគំនិតពិភាក្សាក្នុងចំណោមអ្នកភូមិដោយការប្រើប្រាស់មូលនិធិបង្វិល(CRF)ក្នុងការអភិវឌ្ឍន៍សហគមន៍។ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកភូមិក្នុងការបង្កើតមូលនិធិបង្វិលនេះ ពួកគេបានជ្រើរើសគណៈកម្មការមួយមានសមាសភាព៥រូបហៅថាគណកម្មការគ្រប់គ្រងមូលនិធិបង្វិលដើម្បីជួយអ្នកភូមិក្នុងការទទួលបានប្រាក់កម្ចីសម្រាប់ធ្វើអោយការរកស៊ីរបស់ពួកគេប្រសើរឡើង ដោយអង្គការមរតកជួយផ្នែកបច្ចេកទេសក្នុងការកសាងសមត្ថភាពចាត់ចែងថវិកា ក្នុងការប្រើប្រាស់ប្រាក់កម្ចី រួមទាំងការកសាងនូវរចនាសម្ព័ន តួនាទី និងបទបញ្ញាតិផ្សេងៗក្នុងការធ្វើអោយមូលនិធិបង្វិល(CRF)នេះមានប្រសិទ្ធភាព។
បច្ចុប្បន្ន សមាជិកនៃCRFមានសមត្ថភាពក្នុងការដំណើការមូលនិធិបង្វិលនេះបានយ៉ាងល្អ ដោយសមាជិកក្នុងសហគមន៍មានការរីករាយទទួលយកមូលនិធិក្នុងការប្រកបអាជីវកម្មខ្នាតតូច។
លោកស្រី ស៊ី អ៊ី ដែលជាអ្នកដឹកនាំនៃCRFមានប្រសាសន៍ថា ៉មុនពេលមានCRFអ្នកភូមិព្យាយាមខ្ចីលុយពីគ្រឹះស្ថានម៉ាក្រូហិរញ្ញវត្ថុ ដោយតម្រូវអោយមានដាក់នូវប័ណ្ណកម្មសិទ្ធអចលនទ្រព្យផ្សេងៗ ហើយនេះវាពិបាកណាស់សម្រាប់អ្នកភូមិក្រីក្រ។ ចាប់តាំងពីCRFត្រូវបានបង្កើតឡើងអ្នកក្រីក្រក៍អាចទទួលបានប្រាក់កម្ចីពីCRF ដោយមិនបាច់មានប័ណ្ណបញ្ជាក់អំពីទ្រព្យសម្បត្តិ។ ៉
លោកស្រីបានសម្តែងអំពីអារម្មណ៍របស់លោកស្រីថា ៉ខ្ញុំស្ទើតែមិនជឿខ្លួនឯងថា ខ្ញុំអាចដឹកនាំនិងចាត់ចែងហិរញ្ញវត្ថុនៃCRFមានប្រសិទ្ធភាពជាមួយក្រុមសហគ្រិនមួយចំនួន ឥឡូវខ្ញុំមានជំនាញនិងទទួលបានការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ចាត់ចែង ការគ្រប់គ្រងប្រាក់កម្ចី និងជំនាញរកស៊ីពីអង្គការមរតក។ ខ្ញុំគិតថាCRFល្អក្នុងការជួយប្រជាជនក្រីក្រនៅក្នុងសហគមន៍ខ្ញុំក្នុងការធ្វើអោយប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច ហើយខ្ញុំនឹងខិតខំព្យាយាមអោយអស់ពីកំលាំងកាយចិត្តក្នុងការបន្តធ្វើការជាមួយCRFថែមទៀត។
ករណីសិក្សានៅសហគមន៏នេសាទច្រូយស្វាយ
យើងធ្វើដំណើរប្រមាណប្រហែល១៦៥គ.ម ពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៤ រួចបត់ស្តាំមកផ្លូវជាតិលេខ៤៨ដោយធ្វើដំណើរប្រហែល១៧គ.ម មកដល់ចំណុចប្រសព្វមួយហើយបត់ឆ្វេង តាមផ្លូវគ្រួសក្រហមទៅសហគមន៍នេសាទច្រូយស្វាយមួយ ជាទីកន្លែងដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរណ៍ជាតិនិងនិង អន្តរជាតិពីព្រោះវាមានឆ្នេរដ៏ស្រស់ស្អាត លំអរដោយព្រៃកោងកាង សំបូរទៅដោយពូជសត្វសមុទ្រច្រើនប្រភេទដូចជា៖ បង្គា ក្តាម ខ្យង និងត្រី។ នៅសហគមន៍នេសាទត្រីច្រូយស្វាយមានប្រជាជនប្រមាណ២០០០គ្រួសារ ហើយពួកគេភាគច្រើន ជាអ្នកនេសាទតូចតាច។
លោក គុណ ហុក ប្រធានសហគមន៍នេសាទ ច្រូយស្វាយនិយាយថា ៉បច្ចុប្បន្ន ស្រី្តនៅសហគមន៍មានការរវល់ខ្លាំងមែនទែនក្នុងការរកប្រាក់ចំណូលបន្ថែមតាមរយៈ សកម្មភាពលក់ដូរម្ហូបអាហារសមុទ្រ។ ខ្ញុំកត់សង្កេតឃើញថាមានចំនួនអ្នកទេសចរណ៍មានការកើនឡើងគួរឲ្យ កត់សំគាល់មកដើរលេងនៅសហគមន៍យើង ដែលជាបច្ចៃនាំមានការទិញផលិតផលរបស់សហគមន៍យើងមានការកើនឡើង រួមទាំងសេវាអេកូទេសចរណ៍ផ្សេងៗផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការមរតកសម្រាប់ការ សម្របសម្រួលនិងគាំទ្រក្នុងការពង្រឹងសហគមន៍នេសាទ ការបង្កើតអេកូទេសចរណ៍និងជាពិសេសជួយដល់ ការរកស៊ីលក់ដូរនិងទីផ្សាម្ហូបអាហារសមុទ្រ ដែលកាលពីមុនមានតែបុរសទេដែលចេះនេសាទត្រីដោយបង់សំណាញ់ រកចំណូលដោយការលក់ត្រីដែលទើបរកបានទៅឲ្យអ្នកលក់ដុំដោយមិនកាត់ថ្លៃឡើយ។ សព្វថ្ងៃ សហគមន៍របស់ ខ្ញុំចេះលក់ដូរទាំងម្ហូបសមុទ្រស្រស់និងធ្វើជាផលិតផលផ្សេងៗ មិនសម្រាប់តែអ្នកទេសចរណ៍ប៉ុណ្នោះទេ ប៉ុន្តែថែមទាំង អ្នកលក់ដុំក៍មកទិញផលិតផលនៅភូមិរបស់យើងដែរ ហើយទទួលតម្លៃសមរម្យ។ ៉លោកគុណ ហុក និយាយទៀតថាគម្រោងអេកូទេសចរណ៍ច្រូយស្វាយបានចូលរួមយ៉ាងខ្លាំងក្នុងការបង្កើនចំណូលដល់សហគមន៍របស់គាត់។
អ្នកមកទេសចរណ៍អាចមកដោយខ្លួនគេផ្ទាល់ ជាក្រុម តាមរយៈក្រុមហ៊ុនផ្សេងៗ ឬតាមរយៈអង្គការនានា ដោយមកទស្សនាព្រៃកោងកាងដ៏ស្រស់ត្រកាលឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត មកហែលទឹកលេង មកចាប់ក្តាមឬខ្យងហើយនិងស្ទូចត្រីផងដែរ ហើយឆ្នេរនៅជិតនិងកន្លែងស្នាក់នៅអ្នកទេសចរណ៍ អាចមើលឃើញព្រះអាទិត្យរះយ៉ាងស្រល់ស្អាតនៅពេលព្រលឹម ព្រមទាំងមើលព្រះអាទិត្យលិចនៅពេលល្ងាចទៀតផង។ ពួកគេក៍អាចហៅអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចជាមួយម្ហូបខ្មែរដ៏ឆ្ងាញ់ពិសាររបស់សហគមន៍។
ការរៀបចំកម្មវិធីរបស់អង្គការមរតកគឺយោងទៅតាមការធ្វើការវាយតម្លៃជាមួយសហគមន៍ក្នុងស្រុក ដើម្បីធានាថាប្រតិបត្តិការគឺវាពិតជាឆ្លើយតបទៅនិងតម្រូវការជាក់លាក់ផ្សេងៗ ហើយកម្មវិធីនិងការខិតខំរបស់អង្គការមរតកដើម្បីធ្វើឲ្យប្រសើរឡើងដល់សហគ្រប់គ្រងចាត់ចែងធនធាននេសាទ និងបង្កើនកាលានុវឌ្ឍភាពក្នុងការធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅតាមរយៈការបង្កើនលទ្ធភាពទទួលបានជំនាញគ្រប់គ្រាន់ ដូចជាសេវាទីផ្សារនិងហិរញ្ញវត្ថុជាដើម។
ករណីរឿង៖ ការស្តារភាពសុខសាន្តនៅភ្នំទ័ពជាងឡើងវិញ
ភ្នំទ័ពជាងគឺជាកន្លែងស្ងប់ស្ងាត់មួយ អ្នកភូមិនៅមូលដ្ឋានបានថែរក្សាសហគមន៍ព្រៃឈើនៅម្ខាងនៃភ្នំនិងលក់ទឹកឃ្មុំដែលបានមកពីសម្បុកឃ្មុំនៅក្នុងព្រៃ, ទឹកធ្លាក់បានទាកទាញជាតំបន់អេកូរទេសចរណ៍។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ សមាជិកនៃសហគមន៍ព្រៃឈើជាច្រើនមានការរវល់ ជាមួយក្រុមទេសចរណ៍យ៉ាងធំមួយដែលមិនធ្លាប់មានពីមុន ដែលមានចំនួន១២០នាក់ ដែលរៀបចំឡើងដោយក្រុមបោះជំរុំឈ្មោះ Camid Explorer។ អ្នកភូមិបានបែងចែកគណៈកម្មការផ្សេងៗដោយឡែកពីគ្នា ដោយគណៈកម្មការមួយទទួលបន្ទុកផ្នែករដ្ឋបាល ហើយគណៈកម្មការមួយទី២ទទួលខុសត្រូវផ្នែកម្ហូបអាហារ គណៈកម្មការទី៣ទទួលបន្ទុកជាតំណាងអ្នកនាំភ្ញៀវ ដើម្បីពន្យល់ប្រាប់ភ្ញៀវអំពីភាពអាថកំបាំងរបស់ព្រៃឈើនិងការលូតលាស់របស់វា និង សត្វព្រៃផ្សេងៗ។ ជាសំណាងគណៈកម្មការទទួលបន្ទុកការស្នាក់នៅមិនធ្លាប់ចាត់ចែងក្រុមទេសចរណ៍ធំៗមានពីមុនមក អ្នកទេសចរណ៍នោះស្នាក់នៅក្នុងតង់ផ្សេងៗរបស់ពួកគេ។
អង្គការមរតកជួយអ្នកភូមិក្នុងការរៀបចំអេកូរទេសចរណ៍ ដោយមានការប្រជុំផ្សេងៗ សហការជាមួយអាជ្ញាធរដែនដី រួមទាំងការគាំទ្រផ្នែកបច្ចេកទេសផងដែរ។
បច្ចុប្បន្ន ភ្នំទ័ពជាងលែងជាកន្លែងស្ងាត់ជ្រងំទៀតហើយ។ កាលពីឆ្នាំ១៩៩៦តំបន់នេះជាតំបន់ដែលត្រួតត្រាដោយពួកខ្មែរក្រហម។ បន្ទាប់ពីមានការទំលាក់អាវុធ ដោយមានការលើកលែងទោសពីរដ្ឋាភិបាល សហគមន៍បានប្រឈមនិងវិវាទថ្មីមួយទៀតគឺជាមួយក្រុមកាប់ឈើដែលប្រដាប់ដោយអាវុធ ជាមួយក្រុមហ៊ុនកាប់ឈើដែលចូលមកកាប់បំពានក្រៅតំបន់សប្បទានរបស់របស់ក្រុមហ៊ុន ជាមួយមេព្រៃដែលរោះរើខ្ទមរបស់អ្នកចំការជាច្រើននៅក្នុងព្រៃអភិរក្ស ហើយនិងជាមួយក្រុមហ៊ុនសាងសង់វារីអគ្គិសនីចិនដែលសាងសង់ផ្លូវកាត់ដីស្រែចំការរបស់សហគមន៍។
អង្គការAFSCដែលក្លាយមកជាអង្គការមរតក ជួយក្នុងការក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការពិភាក្សា និងសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាននានា។ អង្គការAFSCបានណែនាំទៅដល់អ្នកភូមិឳ្យទទួលយកនូវការគ្រប់គ្រងចាត់តែងធនធានធម្មជាតិនៅតាមសហគមន៍ និងបាបជួយអ្នកភូមិព្រះអង្គកែវ និងភូមិបាក់អង្រុតបង្កើតជាសហគមន៍ព្រៃឈើភ្នំទ័ពជាង។ អង្គការAFSCបានប្រគល់កម្មវិធីនោះមកឳ្យអង្គការមរតកនៅឆ្នាំ២០១១ ហើយភាពដូចគ្នាខ្លះៗនៃប្រក្រតីបានវិលទៅរកទៅតំបន់ដែលមានជម្លោះនោះ ការនេះជាលទ្ធភាពនៃការបើកចំហតំបន់ជាសហគមន៍អេកូរទេសចរណ៍ស្រស់ស្អាត។ គម្រោងសហគមន៍អេកូរទេសចរណ៍របស់អ្នកភូមឥឡូវនេះមានគេហទំព័ររបស់ខ្លួនហើយៈ www.cbet-ptc.org
ករណីរឿង៖មាសសដែលបានមកពីសមុទ្រ
លោក នួន នឹម អាយុ៣២ឆ្នាំ និងប្រព័ន្ធរបស់គាត់ឈ្មោះ សន សាមិត្ត ប្រកបរបរចិញ្ចឹមជីវិតដោយការផលិតអំបិលនៅរដូវប្រាំង គាត់ទទួលបានជំនាញពីឪពុកម្តាយរបស់កាត់។ សកម្មភាពចំបងក្នុងការរកចំណូលសម្រាប់គ្រួសារនៅរដូវភ្លៀងគឺប្រកបរបរនេសាទក្តាមនិងបង្គា។
ពី១ឆ្នាំទៅ១ឆ្នាំ ការផលិតអំបិលពឹងផ្អែកទៅលើអាកាសធាតុ។ នៅក្នុងឆ្នាំខ្លះរដូវប្រាំងវែងជាមួយអាកាសធាតុក្តៅខ្លាំងបានធ្វើឳ្យ លោក នួន នឹម មិនអាចផលិតអំបិលបានច្រើនឡើយ និងបានជួបការលំបាកយ៉ាងខ្លាំងជាច្រើន ដោយសារតែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ជួលកំលាំងពលកម្មក្នុងការសំអាតស្រែអំបិល។
បុគ្គលិករបស់អង្គការមរតកបានជួបជាមួយ លោក នឹម និងអ្នកភូមិជាច្រើន ដើម្បីជំរាបពួកគាត់អំពីលទ្ធភាពទទួលបានប្រាក់កម្ចីពីមូលនិធិនសហគមន៍(CRF)នៅក្នុងឃុំរបស់ពួកគេ។ លោក នឹមនិងអ្នកភូមិផ្សេងទៀត បានបង្កើតក្រុមដែលទទួលប្រយោជន៍ក្នុងបណ្តាញជំនួញខ្នាតតូចមួយចំនួន អាចឳ្យពួកគេមានលក្ខណៈសម្បត្តិទទួលបានកម្ចីពីCRF ។
លោក នឹម បានខ្ចីប្រាក់ពីCRFចំនួន១,៥០០,០០០រៀលប្រមាណជា៣៧៥ដុល្លារអាមេរិក ក្នុងការពង្រីកផលិតផលអំបិល។ បន្ទាប់មកការផលិតអំបិលបាន៣០តោន គាត់អាចរកកម្រៃបាន១២,០០០,០០០រៀល ល្មមអាចជួលកំលាំងពលកម្ម ប្រេងឥទ្ទនៈក្នុងការបូមទឹក និងការុងសម្រាប់ច្រកអំបិល។ គាត់បានសងប្រាក់កម្ចីនិងការប្រាក់ ព្រមទាំងសល់ប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៀត។
បច្ចុប្នន្ន លោក នឹម មានបំណងដាក់ស្លាយីហោឳ្យបានត្រឹមត្រូវ ដើម្បីធ្វើឳ្យការលក់ដូរអំបិលរបស់គាត់ប្រសើរឡើង។ បន្ទាប់ពីការទទួលបានប្រាក់កម្ចី លោក នឹម ត្រូវបានគេជ្រើសរើសជាប្រធានបណ្តាញអ្នកលក់អំបិល គាត់និយាយថាការលក់ផលិតផលចំណេញល្មមអាចឳ្យកូនស្រីរបស់គាត់ទៅសាលា នឹងអាចជួយលើកកម្ពស់ជីវភាពបាន។