ករណីសិក្សាស្តីពីការធ្វើអោយប្រសើរឡើងនូវហិរញ្ញវត្ថុសហគមន៏

ឃុំទំនប់រលកស្ថិតនៅត្រង់ឆ្នេរនៃឆកសមុទ្រកំពង់សោមក្នុងស្រុកស្ទឹងហាវ ប្រជាជនរស់នៅទីនោះភាគច្រើនមានជីវភាព​លំបាកដោយ៨០%ប្រករបរនេសាទនិងការលក់ដូរម្ហូបអាហារសមុទ្រ ហើយ២០%បម្រើការផ្នែកសេវាកម្មផ្សេងៗ។ ស្ថានភាពរស់នៅរបស់ពួកគេមិនជាល្អឡើយ ដោយនេសាទត្រីក្នុង​សមុទ្ររួមទាំងការលក់ដូរផលនេសាទតាមបែបប្រពៃណីមិនមានជំនាញនិងបច្ចេកទេសដែលឆ្លើយតបទៅ​តាម​ទីផ្សារ​ឡើយ។

ដើម្បីចូលរួមដោះ​ស្រាយនូវស្ថាភាព​បែបនេះ អង្គការមរតកបានផ្តួចផ្តើមគំនិតពិភាក្សាក្នុងចំណោមអ្នកភូមិដោយការ​ប្រើប្រាស់មូលនិធិបង្វិល(CRF)ក្នុងការអភិវឌ្ឍន៍សហគមន៍។ ដោយមានការ​គាំទ្រយ៉ាង​ពេញទំហឹងពីអ្នកភូមិក្នុងការ​បង្កើត​មូលនិធិបង្វិលនេះ ពួកគេបានជ្រើរើសគណៈកម្មការមួយមានសមាសភាព៥រូបហៅថាគណកម្មការគ្រប់គ្រង​មូលនិធិបង្វិលដើម្បីជួយអ្នក​ភូមិក្នុងការទទួល​បានប្រាក់កម្ចីសម្រាប់ធ្វើ​អោយការ​រកស៊ីរបស់ពួកគេប្រសើរឡើង ដោយអង្គការមរតកជួយផ្នែកបច្ចេកទេសក្នុងការកសាងសមត្ថភាពចាត់ចែងថវិកា ក្នុងការប្រើប្រាស់ប្រាក់កម្ចី រួមទាំងការកសាងនូវរចនាសម្ព័ន​ តួនាទី និងបទបញ្ញាតិផ្សេងៗ​ក្នុងការធ្វើអោយ​មូលនិធិបង្វិល(CRF)​នេះមាន​ប្រសិទ្ធភាព។

បច្ចុប្បន្ន សមាជិកនៃCRFមានសមត្ថភាពក្នុងការដំណើការមូលនិធិបង្វិលនេះបានយ៉ាងល្អ ដោយសមាជិក​ក្នុងសហគមន៍មានការរីករាយទទួលយកមូលនិធិក្នុងការប្រកបអាជីវកម្មខ្នាតតូច។

លោកស្រី ស៊ី អ៊ី ដែលជាអ្នកដឹកនាំនៃCRFមានប្រសាសន៍ថា  ៉​មុនពេលមានCRFអ្នកភូមិព្យាយាមខ្ចីលុយពី​គ្រឹះស្ថានម៉ាក្រូហិរញ្ញវត្ថុ​ ដោយតម្រូវអោយមានដាក់នូវប័ណ្ណកម្មសិទ្ធអចលនទ្រព្យផ្សេងៗ ហើយនេះវាពិបាក​ណាស់សម្រាប់អ្នកភូមិក្រីក្រ។ ចាប់តាំងពីCRFត្រូវបានបង្កើតឡើងអ្នកក្រីក្រក៍អាចទទួលបានប្រាក់កម្ចីពីCRF ដោយមិនបាច់មានប័ណ្ណបញ្ជាក់អំពីទ្រព្យសម្បត្តិ។  ៉​Tumnop Rolok community revolving fund members receive training from Morodok staff.

លោកស្រីបានសម្តែងអំពីអារម្មណ៍របស់លោកស្រីថា   ៉ខ្ញុំស្ទើតែមិនជឿខ្លួនឯងថា ខ្ញុំអាចដឹកនាំនិងចាត់ចែងហិរញ្ញវត្ថុ​នៃCRFមានប្រសិទ្ធភាពជាមួយក្រុមសហគ្រិនមួយចំនួន ឥឡូវខ្ញុំមានជំនាញនិងទទួលបានការបណ្តុះបណ្តាល​ភាពជាអ្នកដឹកនាំ ចាត់ចែង ការគ្រប់គ្រងប្រាក់កម្ចី និងជំនាញរកស៊ីពីអង្គការមរតក។ ខ្ញុំគិតថាCRFល្អក្នុងការជួយ​ប្រជាជនក្រីក្រនៅក្នុងសហគមន៍ខ្ញុំក្នុងការធ្វើអោយប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច ហើយខ្ញុំនឹងខិតខំព្យាយាម​អោយអស់ពីកំលាំងកាយចិត្តក្នុងការបន្តធ្វើការជាមួយCRFថែមទៀត។