ករណីសិក្សានៅសហគមន៏នេសាទច្រូយស្វាយ

យើងធ្វើដំណើរប្រមាណប្រហែល១៦៥គ.ម ពីទីក្រុងភ្នំពេញ តាមផ្លូវជាតិ​លេខ៤ រួចបត់ស្តាំមកផ្លូវជាតិ​លេខ៤៨ដោយធ្វើដំណើរ​ប្រហែល១៧គ.ម មកដល់ចំណុចប្រសព្វមួយហើយបត់ឆ្វេង តាមផ្លូវគ្រួសក្រហម​ទៅសហគមន៍នេសាទច្រូយស្វាយមួយ ជាទីកន្លែង​ដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរណ៍ជាតិនិង​​និង អន្តរជាតិពីព្រោះវាមានឆ្នេរដ៏ស្រស់ស្អាត លំអរដោយព្រៃកោងកាង សំបូរទៅដោយពូជសត្វសមុទ្រច្រើន​ប្រភេទ​ដូចជា៖ បង្គា ក្តាម ខ្យង និងត្រី។ នៅសហគមន៍នេសាទត្រីច្រូយស្វាយមានប្រជាជន​ប្រមាណ​២០០០​គ្រួសារ ហើយពួកគេភាគច្រើន ជាអ្នកនេសាទតូចតាច។

លោក គុណ ហុក ប្រធានសហគមន៍នេសាទ ច្រូយស្វាយនិយាយថា   ៉បច្ចុប្បន្ន ស្រី្តនៅសហគមន៍មានការរវល់ខ្លាំង​មែនទែនក្នុងការរកប្រាក់ចំណូលបន្ថែមតាមរយៈ សកម្មភាពលក់ដូរម្ហូបអាហារសមុទ្រ។ ខ្ញុំកត់សង្កេតឃើញថាមាន​ចំនួនអ្នកទេសចរណ៍មានការកើនឡើងគួរឲ្យ កត់សំគាល់មកដើរលេងនៅសហគមន៍យើង ដែលជាបច្ចៃនាំមាន​ការទិញផលិតផលរបស់សហគមន៍យើងមានការកើនឡើង រួមទាំងសេវាអេកូទេសចរណ៍ផ្សេងៗផងដែរ។​ ខ្ញុំសូម​ថ្លែងអំណរគុណដល់អង្គការមរតកសម្រាប់ការ សម្របសម្រួលនិងគាំទ្រក្នុងការពង្រឹងសហគមន៍នេសាទ ការបង្កើតអេកូទេសចរណ៍និងជាពិសេសជួយដល់ ការរកស៊ីលក់ដូរនិងទីផ្សាម្ហូបអាហារសមុទ្រ ដែលកាលពីមុនមាន​តែបុរសទេដែលចេះនេសាទត្រីដោយបង់សំណាញ់ រកចំណូលដោយការលក់ត្រីដែលទើបរកបានទៅឲ្យអ្នកលក់ដុំ​ដោយមិនកាត់ថ្លៃឡើយ។ សព្វថ្ងៃ សហគមន៍របស់ ខ្ញុំចេះលក់ដូរទាំងម្ហូបសមុទ្រស្រស់និងធ្វើជាផលិតផលផ្សេងៗ មិនសម្រាប់តែអ្នកទេសចរណ៍ប៉ុណ្នោះទេ ប៉ុន្តែថែមទាំង អ្នកលក់ដុំក៍មកទិញផលិតផលនៅភូមិរបស់យើងដែរ ហើយទទួលតម្លៃសមរម្យ។  ៉​លោកគុណ ហុក និយាយទៀតថាគម្រោងអេកូទេសចរណ៍ច្រូយស្វាយបានចូលរួមយ៉ាង​ខ្លាំងក្នុងការបង្កើនចំណូល​ដល់សហគមន៍របស់គាត់។

អ្នកមកទេសចរណ៍អាចមកដោយខ្លួនគេផ្ទាល់ ជាក្រុម  តាមរយៈក្រុមហ៊ុនផ្សេងៗ ឬតាមរយៈអង្គការនានា ដោយមក​ទស្សនាព្រៃកោងកាងដ៏ស្រស់ត្រកាលឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត មកហែលទឹកលេង មកចាប់ក្តាមឬខ្យងហើយនិង​ស្ទូចត្រីផងដែរ ហើយឆ្នេរនៅជិតនិងកន្លែងស្នាក់នៅអ្នកទេសចរណ៍ អាចមើលឃើញព្រះអាទិត្យរះយ៉ាងស្រល់ស្អាតនៅ​ពេលព្រលឹម ព្រមទាំងមើលព្រះអាទិត្យលិចនៅពេលល្ងាចទៀតផង។ ពួកគេក៍អាចហៅអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចជាមួយម្ហូបខ្មែរដ៏ឆ្ងាញ់ពិសា​ររបស់សហគមន៍។

ការរៀបចំកម្មវិធីរបស់អង្គការមរតកគឺយោងទៅតាមការធ្វើការវាយតម្លៃជាមួយសហគមន៍ក្នុងស្រុក ដើម្បីធានា​ថាប្រតិបត្តិការគឺវាពិតជាឆ្លើយតបទៅនិងតម្រូវការជាក់លាក់ផ្សេងៗ ហើយកម្មវិធីនិងការខិតខំរបស់អង្គការមរតក​ដើម្បីធ្វើឲ្យប្រសើរឡើងដល់សហគ្រប់គ្រងចាត់ចែងធនធាននេសាទ និងបង្កើនកាលានុវឌ្ឍភាពក្នុងការធ្វើឲ្យប្រសើរ​ឡើងដល់ជីវភាពរស់នៅតាមរយៈការបង្កើនលទ្ធភាពទទួលបានជំនាញគ្រប់គ្រាន់ ដូចជាសេវាទីផ្សារនិង​ហិរញ្ញវត្ថុ​ជាដើម។