បច្ចុប្បន្នគម្រោងនេះមានរយៈពេល៣ឆ្នាំដែលគាំទ្រការងារទាំងអស់របស់អង្គការមរតក ក្រោមជំនួយមូលនិធិដំបូងពីអង្គការ Bread for the World ដែលមានមូលដ្ឋាននៅប្រទេសអាលឺម៉ង់រួមជាមួយម្ចាស់ជំនួយផ្សេងៗក្នុងការគាំទ្រផ្នែកតូចៗនៃគម្រោងធំ។
ប្រជាជនជាច្រើនកំពុងរស់នៅជុំវិញឆកសមុទ្រកំពុងសោមគឺពឹងអាស្រ័យនិងធនធានធម្មជាតិផ្សេងៗក្នុងការចិញ្ចឹមជីវិត ហើយដែលភាគច្រើនប្រកបរបរកសិកម្មតាមបែបបុរាណ្យរួមទាំងពឹងទៅលើត្រីនិងធនធានផ្សេងៗនៅក្នុងទឹករួមទាំងអនុផលព្រៃឈើផងដែរ។
ទោះបីកម្ពុជាមានការអភិវឌ្ឍឆាប់រហ័សក៍ដោយ ភាពក្រីក្រនៅតំបន់ជនបទមួយចំនួនបានខ្លាយទៅជាបញ្ហានៃវិសមភាពទ្រព្យសម្បត្តិ ហើយការទទួលបានទ្រព្យសម្បត្តិរួមវារិតតែមានបញ្ហា អត្រាប្រជាជនកើនឡើង សកម្មភាពរកចំណូលបែបប្រពៃណីថយចុះ និងប្រព័ន្ធអេកូរត្រូវត្រូវធ្លាក់ដល់កម្រិតមិនអាចកែប្រែបាន។ ដូចនេះត្រូវការនូវវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍនសង្គមសេដ្ឋកិច្ចនិងការអភិរក្ស។
អង្គការមតរកលើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិនៅសហគមន៍និងការអភិវឌ្ឍមុខរបរចិញ្ចឹមជីវិតជាមធ្យោបាយក្នុងការបង្កើនការផ្តល់អំណាចដល់មូលដ្ឋាន ដើម្បីធ្វើអោយនិរន្តភាពនៃការប្រកបរបរចិញ្ចឹមជិវិតនានានៅជនបទប្រសើឡើងរួមទាំងសម្រេចគោលដៅទាំងបរិដ្ឋាននិងការអភិវឌ្ឍ។
គោលបំណងរបស់គម្រោងគឺ “ធ្វើឳ្យប្រសើរឡើងនូវសុវត្ថភាពម្ហូបអាហារដល់ប្រជាជនក្រីក្រីចំនួន១៤ឃុំនៅជុំវិញឆកសមុទ្រកំពង់សោមតាមរយៈការអនុវត្តនូវការកែលម្អការគ្រប់គ្រងធនធានធម្មជាតិ ការទទួលបាននូវប្រាកកម្ចីសហគមន៍ និងការធ្វើពិពិធកម្មរបរចិញ្ចឹមជីវិតរបស់ពួកគេ” ។ អង្គការមរតកធ្វើការជាមួយប្រជាជនក្រីក្រលើស១០០០នាក់ ដោយរៀបចំចងក្រងក្រុមចងការប្រាក់ចំនួន១៥៥ក្រុមដែលភាគច្រើនជាស្រ្តីរហូត៧០%។ ក្រុមចងការប្រាក់ជាធម្មតាយកទៅប្រកបរបរដាំដំណាំ ប្រកបមុខរបរចំនួញខ្នាតតូច និងក្រុមអ្នកនេសាទត្រីឬក្រុមសន្សំប្រាក់នានាទៀត ដោយទទួលបានអត្ថប្រយោជន៍ដូចៗគ្នា។ ក្នុងចំណោម១៤ឃុំគោលដៅ ក្រុមចងការប្រាក់ខ្លះទទួលបានមូលនិធីបង្វិលរបស់សហគមន៍ដើម្បីបង្កើត ពង្រីក ឬក៍ដំណើការគម្រោងសហគ្រិននានា។ ក្រុមនិមួយៗតម្រូវឳ្យកសាងនូវលក្ខន្តិកផ្ទៃក្នុង បទបញ្ជាផ្ទៃក្នុង និងរៀបចំផែនការផ្សេងៗក្នុងការរកស៊ី។
ទីផ្សារនៃផលិតផលសហមន៍ត្រូវបានជួយតាមរយៈបណ្តាញអ្នកជំនួញសហគមន៍ ដែលជួយអ្នកផលិតអនុវត្តន៍ទៅតាមស្តង់ដា រួមទាំងការវេចខ្ចប់ និងការរកប្រភពទីផ្សារនានាសម្រាប់ការលក់ផលិតផលផ្សេងៗ។ អង្គការមរតកឥឡូវនេះកំពុងជួយឳ្យបណ្តាញអាជីវកម្មទទួលបានឋានៈជាសហករណ៍កសិកម្មជាផ្លូវការ។ អង្គការមរតកក៍ធ្វើការជាមួយអង្គការសហគមន៍មូលដ្ឋានចំនួន១៩ផងដែរទៅលើការគ្រប់គ្រងធនធានធម្មជាតិមានប្រមាណ៥៦.២៣៩ហិចតារួមមាន៖ សហគមន៍នេសាទចំនួន៨ សហគមន៍ព្រៃឈើចំនួន៤ និងតំបន់ការពារដោយសហគមន៍ចំនួន៧។ ក្រុមទាំងនោះប្រតិបត្តិទៅតាមរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ និងក្រសួងបរិដ្ឋាន។ ក្រុមទាំងនោះរួមបញ្ចូលអ្នកដឹកនាំដែលជាប់ឆ្នោតចំនួន១៨០នាក់ មាន៣០%ជាស្រ្តី ហើយប្រមាណ១៤.៣៤០នាក់ជាសមាជិកនៃអង្គការសហគមន៍មូលដ្ឋាន ក្នុងនោះមានស្រ្តីនិងក្មេងស្រី៧.៦៧០នាក់ ដែលទទួលផលប្រយោជន៍ផ្ទាល់ឬដោយប្រយោលពីធនធានធម្មជាតិ អេកូរទេសចរណ៍ នេសាទរ និងការប្រមូលផលពីអនុផលព្រៃឈើផ្សេងៗ ប្រកបដោយនិរន្តរភាព។