ពង្រឹងអង្គការសហគមន៍នានាលើការគ្របគ្រង់ធនធានធម្មជាតិនិងប្រកបរបរចិញ្ចឹមជីវិតដោយនិរន្តរភាព

Community members and environment officials work together to protect the forest

ការធ្វើការរួមគ្នារវាងសហគមន៍និងមន្រ្តីបរិដ្ឋានក្នុងការការពារព្រៃឈើ

នេះជាគម្រោងប្រចាំឆ្នាំថ្មីម្តងទៀតទទួលបានមូលនិធិពីWorld Wide Fund for Nature (WWF)ដែលគាំទ្រដោយដោយSIDAបំណងពង្រឹងការងាររបស់អង្គការមរតកជាមួយសហគមន៍ព្រៃឈើចំនួន៤និងតំបន់ការពារដោយសហគមន៍ចំនួន២។ វាជាផ្នែកមួយនៃគម្រោងរបស់WWFស្តីពី”ការដឹកនាំដើម្បីការអង្គការសង្គមស៊ីវិល សិទ្ធិ និងបរិដ្ឋាន។

សហគមន៍ព្រៃឈើនីមួយៗបានចុះបញ្ជីដោយរដ្ឋបាលព្រៃឈើ ចំណែកឯតំនប់ការពារដោយសហគមន៍មួយចំនួនក៍បានចុះបញ្ជីដោយក្រសួងបរិដ្ឋាន។ អង្គការសហគមន៍មូលដ្ឋានគ្រប់គ្រងតំបន់ទាំងនោះដោយរក្សានូវនិរន្តរភាពធនធានធម្មជាតិសម្រាប់ចិញ្ចឹមសហគមន៍។

កម្មវត្ថុនៃគម្រោងនេះគឺ “ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាពនិងបន្ថយការបំផ្លាញប្រភពធនធានធម្មជាតិដោយមនុស្សតាមរយៈការផ្តួចផ្តើមរបរចិញ្ចឹមជីវិតដោយបន្សាំទៅនិងអាកាសធាតុផ្សេងៗនៃអង្គការសហគមន៍ចំនួន៦ជុំវិញឆកសមុទ្រកំពង់សោម”។

គោលបំណងរបស់គម្រោងគឺរៀបចំនិងកសាងសមត្ថភាពបច្ចេកទេសអង្គការសហគមន៍ចំនួន៦ក្នុងការគ្រប់គ្រងចាត់ចែងព្រៃឈើដោយប្រសិទ្ធភាព បង្កើនចំណូលក្នុងគ្រួសារតាមរយៈដំណើការកែឆ្នៃអនុផលព្រៃឈើ(NTFP) និងសកម្មភាពរបរចិញ្ចឹមជីវិតផ្សេងៗទៀត។ មានប្រជាជន១.១០៨គ្រួសាររបស់អង្គការសហគមន៍ដែលទទួលផលប្រយោជន៍ពីគម្រោងដោយការពារព្រៃឈើ៦.២០៣ហិកតា។

World Wide Fund

ត្រលប់ក្រោយ