នេះជាគម្រោងដែលមានរយៈពេល២១ខែទទួលមូលនិធិពីFELMក្នុងបំណងពង្រឹកការងារអង្គការមរតកជាមួយតំបនការពារដោយសហគមន៍(CPAs)និងការកាត់បន្ថយការកាប់បំផ្លាញព្រៃកោងកាង។ FELMគឺជាភ្នាក់ងារមួយនៃព្រះវិហារEvangelical Lutheran Churchនៃប្រទេសហ្វាងឡង់ដែលធ្វើការដើម្បីការពារសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌របស់មនុស្សជាតិលើពិភពលោក។
CPAsគឺនៅក្រោមយុត្តាធិការនៃក្រសួងបរិដ្ឋាននិងចាត់ចែងគ្រប់គ្រងដោយសហគមន៍ក្នុងស្រុក CPAsជាចំបងមានកោងកាងដែលបង្កើតកាបូនយ៉ាងសំខាន់ ជាកន្លែងត្រីពង ជាចំណីត្រី និងសម្រាប់ការពារឆ្នេរសមុទ្រ។ CPAsចំនួន៥គ្រាំទ្រដោយគម្រោងដែលគ្របដណ្តប់ផ្ទៃដីចំនួន៤.២០៥ហិកតាហើយត្រូវបានគ្រប់គ្រងដោយគ្រួសារចំនួន៧៧៧(មាន៣.៨៩០សមាជិកគ្រួសារ)មកពីភូមិចំនួន១៥ភូមិ។ សហគមន៍ក្រីក្រពឹងផ្អែកលើការធ្វើកសិកម្មខ្នាតតូចនិងការប្រមូលអនុផលព្រៃឈើសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។