គម្រោងជលផល

អ្នកនេសាទរៀបចំផលិតផលរបស់ពួកគេសម្រាប់ទីផ្សារ

អង្គការមរតកជួយអ្នកនេសាទរៀបចំផលិតផលរបស់ពួកគេសម្រាប់ទីផ្សារ

គម្រោងជលផល

ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការគាំទ្រពីICCO Cooperation អង្គការមរតកចាប់ផ្តើមគម្រោជលផលថ្មីមួយដែលមានរយះពេល៣ឆ្នាំក្នុងបំណងជួយគ្រួសារអ្នកនេសាទចំនួន៥ឃុំដែលរស់នៅជុំវិញឆកសមុទ្រកំពង់សោម ដើម្បីបង្កើនចំណូលតាមរយៈការនេសាទប្រកបដោយចីរភាព ការទទួលបានកំចីហិរញ្ញវត្ថុ និងធ្វើឳ្យប្រសើឡើងនូវបច្ចេកទេសទីផ្សា។ ឃុំចំនួន៥មាន៖ ឃុំ ជីខក្រោម ឃុំជ្រោយស្វាយ ឃុំអណ្តូងទឹក ឃុំថ្មសរ និងឃុំទំនប់រលក។

គម្រោងនេះមានគោបំណង៣៖

  1. ធនធានជលផលត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដោយសហគមន៍នេសាទ ក្នុងមធ្យោបាននិរន្តរភាព។
  2. គណៈកម្មការមូលនិធិបង្វិល(CRF)គ្រប់គ្រងប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព និងរក្សានូវផលចំណេញ​ក្នុង​អាជីវកម្ម អាចកំណត់បានច្បាស់និងរក្សាបាននូវចីរភាព ដោយកែលម្អនូវសេវាហិរញ្ញវត្ថុប្រកបដោយ​​និរន្តរភាព​ដល់ក្រុមគ្រួសារអ្នកនេសាទ។
  3. បង្កើនចំណូលដល់ក្រុមគ្រួសារអ្នកនេសាទតាមរយៈការបន្ថែមតម្លៃ និងការទទួលបាននូវទីផ្សារ​កាន់​តែ​ប្រសើរឡើង។

គម្រោងនេះ អង្គការមរតកទទួលបានជំនួយបច្ចេកទេសពីអង្គភាពសហគ្រិនភាពសម្រាប់ជនបទនិងការដាក់​បញ្ចូលទីផ្សារកម្ពុជា(REMIC)  ដើម្បីជួយកែលម្អដំណើរការបច្ចេកទេសផលិតម្ហូបអាហាររបស់​សហគមន៍ និងការនាំផលិតផលរបស់ពួកគេទៅកាន់ទីផ្សារ។

រូបសញ្ញា ICCO Cooperation