គម្រោងអភិវឌ្ឍន៍សហគមន៍

ក្រុមសន្សំប្រាក់

ក្រុមសន្សំប្រាក់

គម្រោងនេះមានរយះពេល១៥ខែ ដែលផ្តលមូលនិធិដោយDirect Aid Program នៃស្ថានទូតអូស្រ្តាលី ដើម្បីពង្រឹង​ផ្នែកមួយនៃកម្មវិធីសំខាន់ៗរបស់មរតក។ ហើយគោលបំណងម្យ៉ាងទៀតគឺនៅពេលបញ្ចប់គម្រោង យ៉ាងហោច​ណាស់៣០ក្រុម​នៃសហគ្រាសសហគមន៍(យ៉ាងហោចមានស្រ្តី៦០%)ក្នុង៥ឃុំនៅជុំវិញឆកសមុទ្រកំពុងសោម ប្រើសេវាកម្មហិរញ្ញវត្ថុដែលគ្រប់គ្រងដោយសហគមន៍ និងធ្វើឳ្យប្រសើរឡើងបច្ចេកទេស​ផលិតកម្ម​ដើម្បី​កែឆ្នៃផលិតផលតំរង់ទិសទៅរកទីផ្សារ ដែលបង្កើនកាលានុវត្តភាពអាជីវកម្មរបស់ពួកគេ។

ឃុំចំនួន៥នោះមាន៖ ឃុំជីខលើ ឃុំអូរត្រេះ ឃុំកំពង់សីលា ឃុំកណ្តោល និងឃុំត្រពាំងរូង។ នៅឃុំទាំង៥នេះជំនួយ​របស់ស្ថានទូតនឹងជួយឳ្យអង្គការមរតកឈានទៅ៖

  1. បង្កើនបរិមាណផលិតផលរបស់ក្រុមផលិតករសហគមន៍ចំនួន៣០ក្រុម(ភាគច្រើនជាស្រ្តី)
  2. ភ្ជាប់ក្រុមផលិតករទាំងចំនួន៣០ក្រុមរបស់សហគមន៍ទៅបណ្តាញទីផ្សារដើម្បីឳ្យការរកស៊ីរបស់ពួកគេមានឡានុវត្តភាពកាន់តែទូលាយប្រកបដោយប្រសិទ្ធភាព។
  3. ជួយក្រុមសហគ្រាសទាំង៣០របស់ក្រុមសហគមន៍ទទួលបានសេវាហិរញ្ញវត្ថុ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ កិច្ចព្រមព្រាងយល់ព្រមរបស់ស្ថានទូតត្រូវចុះហត្ថលេខា ហើយគម្រោង​នឹងបន្ត​រហូត​ដល់​ខែមីនា ឆ្នាំ២០១៧។