ករណីរឿង៖មាសសដែលបានមកពីសមុទ្រ

មាសសដែលបានមកពីសមុទ្រ

លោក នួន នឹម អាយុ៣២ឆ្នាំ និងប្រព័ន្ធរបស់គាត់ឈ្មោះ សន សាមិត្ត ប្រកបរបរចិញ្ចឹមជីវិតដោយការ​ផលិតអំបិល​នៅរដូវប្រាំង គាត់ទទួលបានជំនាញពីឪពុកម្តាយរបស់កាត់។ សកម្មភាពចំបងក្នុងការរកចំណូលសម្រាប់​គ្រួសារ​នៅរដូវភ្លៀងគឺប្រកបរបរនេសាទក្តាមនិងបង្គា។

ពី១ឆ្នាំទៅ១ឆ្នាំ ការផលិតអំបិលពឹងផ្អែកទៅលើអាកាសធាតុ។ នៅក្នុងឆ្នាំខ្លះរដូវប្រាំងវែងជាមួយអាកាសធាតុ​ក្តៅ​ខ្លាំង​បាន​ធ្វើឳ្យ លោក នួន នឹម មិនអាចផលិតអំបិលបានច្រើនឡើយ និងបានជួបការលំបាកយ៉ាងខ្លាំងជាច្រើន ដោយសារ​តែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ជួលកំលាំងពលកម្មក្នុងការសំអាតស្រែអំបិល។

បុគ្គលិករបស់អង្គការមរតកបានជួបជាមួយ លោក នឹម និងអ្នកភូមិជាច្រើន ដើម្បីជំរាបពួកគាត់អំពីលទ្ធភាព​ទទួល​បាន​ប្រាក់កម្ចី​ពីមូលនិធិនសហគមន៍(CRF)នៅក្នុងឃុំរបស់ពួកគេ។ លោក នឹមនិងអ្នកភូមិផ្សេងទៀត បានបង្កើតក្រុមដែល​ទទួលប្រយោជន៍ក្នុងបណ្តាញជំនួញខ្នាតតូចមួយចំនួន អាចឳ្យពួកគេមានលក្ខណៈសម្បត្តិទទួលបានកម្ចីពីCRF

លោក នឹម បានខ្ចីប្រាក់ពីCRFចំនួន១,៥០០,០០០រៀលប្រមាណជា៣៧៥ដុល្លារអាមេរិក ក្នុងការ​ពង្រីកផលិតផល​អំបិល។ បន្ទាប់មកការផលិតអំបិលបាន៣០តោន គាត់អាចរកកម្រៃបាន១២,០០០,០០០រៀល ល្មមអាច​ជួលកំលាំង​ពលកម្ម ប្រេងឥទ្ទនៈក្នុងការបូមទឹក និងការុងសម្រាប់ច្រកអំបិល។ គាត់បានសងប្រាក់កម្ចីនិងការប្រាក់ ព្រមទាំងសល់​ប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៀត។

បច្ចុប្នន្ន លោក នឹម មានបំណងដាក់ស្លាយីហោឳ្យបានត្រឹមត្រូវ ដើម្បីធ្វើឳ្យការលក់ដូរអំបិលរបស់គាត់ប្រសើរឡើង។ បន្ទាប់ពីការទទួលបានប្រាក់កម្ចី លោក នឹម ត្រូវបានគេជ្រើសរើសជាប្រធានបណ្តាញអ្នកលក់អំបិល គាត់និយាយថា​ការលក់ផលិតផលចំណេញល្មមអាចឳ្យកូនស្រីរបស់គាត់ទៅសាលា នឹងអាចជួយលើកកម្ពស់ជីវភាពបាន។

ត្រឡប់ក្រោយ