
ក្រុមសន្សំប្រាក់
គម្រោងនេះមានរយះពេល១៥ខែ ដែលផ្តលមូលនិធិដោយDirect Aid Program នៃស្ថានទូតអូស្រ្តាលី ដើម្បីពង្រឹងផ្នែកមួយនៃកម្មវិធីសំខាន់ៗរបស់មរតក។ ហើយគោលបំណងម្យ៉ាងទៀតគឺនៅពេលបញ្ចប់គម្រោង យ៉ាងហោចណាស់៣០ក្រុមនៃសហគ្រាសសហគមន៍(យ៉ាងហោចមានស្រ្តី៦០%)ក្នុង៥ឃុំនៅជុំវិញឆកសមុទ្រកំពុងសោម ប្រើសេវាកម្មហិរញ្ញវត្ថុដែលគ្រប់គ្រងដោយសហគមន៍ និងធ្វើឳ្យប្រសើរឡើងបច្ចេកទេសផលិតកម្មដើម្បីកែឆ្នៃផលិតផលតំរង់ទិសទៅរកទីផ្សារ ដែលបង្កើនកាលានុវត្តភាពអាជីវកម្មរបស់ពួកគេ។
ឃុំចំនួន៥នោះមាន៖ ឃុំជីខលើ ឃុំអូរត្រេះ ឃុំកំពង់សីលា ឃុំកណ្តោល និងឃុំត្រពាំងរូង។ នៅឃុំទាំង៥នេះជំនួយរបស់ស្ថានទូតនឹងជួយឳ្យអង្គការមរតកឈានទៅ៖
- បង្កើនបរិមាណផលិតផលរបស់ក្រុមផលិតករសហគមន៍ចំនួន៣០ក្រុម(ភាគច្រើនជាស្រ្តី)
- ភ្ជាប់ក្រុមផលិតករទាំងចំនួន៣០ក្រុមរបស់សហគមន៍ទៅបណ្តាញទីផ្សារដើម្បីឳ្យការរកស៊ីរបស់ពួកគេមានឡានុវត្តភាពកាន់តែទូលាយប្រកបដោយប្រសិទ្ធភាព។
- ជួយក្រុមសហគ្រាសទាំង៣០របស់ក្រុមសហគមន៍ទទួលបានសេវាហិរញ្ញវត្ថុ
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ កិច្ចព្រមព្រាងយល់ព្រមរបស់ស្ថានទូតត្រូវចុះហត្ថលេខា ហើយគម្រោងនឹងបន្តរហូតដល់ខែមីនា ឆ្នាំ២០១៧។