យើងធ្វើដំណើរប្រមាណប្រហែល១៦៥គ.ម ពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៤ រួចបត់ស្តាំមកផ្លូវជាតិលេខ៤៨ដោយធ្វើដំណើរប្រហែល១៧គ.ម មកដល់ចំណុចប្រសព្វមួយហើយបត់ឆ្វេង តាមផ្លូវគ្រួសក្រហមទៅសហគមន៍នេសាទច្រូយស្វាយមួយ ជាទីកន្លែងដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរណ៍ជាតិនិងនិង អន្តរជាតិពីព្រោះវាមានឆ្នេរដ៏ស្រស់ស្អាត លំអរដោយព្រៃកោងកាង សំបូរទៅដោយពូជសត្វសមុទ្រច្រើនប្រភេទដូចជា៖ បង្គា ក្តាម ខ្យង និងត្រី។ នៅសហគមន៍នេសាទត្រីច្រូយស្វាយមានប្រជាជនប្រមាណ២០០០គ្រួសារ ហើយពួកគេភាគច្រើន ជាអ្នកនេសាទតូចតាច។
លោក គុណ ហុក ប្រធានសហគមន៍នេសាទ ច្រូយស្វាយនិយាយថា ៉បច្ចុប្បន្ន ស្រី្តនៅសហគមន៍មានការរវល់ខ្លាំងមែនទែនក្នុងការរកប្រាក់ចំណូលបន្ថែមតាមរយៈ សកម្មភាពលក់ដូរម្ហូបអាហារសមុទ្រ។ ខ្ញុំកត់សង្កេតឃើញថាមានចំនួនអ្នកទេសចរណ៍មានការកើនឡើងគួរឲ្យ កត់សំគាល់មកដើរលេងនៅសហគមន៍យើង ដែលជាបច្ចៃនាំមានការទិញផលិតផលរបស់សហគមន៍យើងមានការកើនឡើង រួមទាំងសេវាអេកូទេសចរណ៍ផ្សេងៗផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការមរតកសម្រាប់ការ សម្របសម្រួលនិងគាំទ្រក្នុងការពង្រឹងសហគមន៍នេសាទ ការបង្កើតអេកូទេសចរណ៍និងជាពិសេសជួយដល់ ការរកស៊ីលក់ដូរនិងទីផ្សាម្ហូបអាហារសមុទ្រ ដែលកាលពីមុនមានតែបុរសទេដែលចេះនេសាទត្រីដោយបង់សំណាញ់ រកចំណូលដោយការលក់ត្រីដែលទើបរកបានទៅឲ្យអ្នកលក់ដុំដោយមិនកាត់ថ្លៃឡើយ។ សព្វថ្ងៃ សហគមន៍របស់ ខ្ញុំចេះលក់ដូរទាំងម្ហូបសមុទ្រស្រស់និងធ្វើជាផលិតផលផ្សេងៗ មិនសម្រាប់តែអ្នកទេសចរណ៍ប៉ុណ្នោះទេ ប៉ុន្តែថែមទាំង អ្នកលក់ដុំក៍មកទិញផលិតផលនៅភូមិរបស់យើងដែរ ហើយទទួលតម្លៃសមរម្យ។ ៉លោកគុណ ហុក និយាយទៀតថាគម្រោងអេកូទេសចរណ៍ច្រូយស្វាយបានចូលរួមយ៉ាងខ្លាំងក្នុងការបង្កើនចំណូលដល់សហគមន៍របស់គាត់។
អ្នកមកទេសចរណ៍អាចមកដោយខ្លួនគេផ្ទាល់ ជាក្រុម តាមរយៈក្រុមហ៊ុនផ្សេងៗ ឬតាមរយៈអង្គការនានា ដោយមកទស្សនាព្រៃកោងកាងដ៏ស្រស់ត្រកាលឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត មកហែលទឹកលេង មកចាប់ក្តាមឬខ្យងហើយនិងស្ទូចត្រីផងដែរ ហើយឆ្នេរនៅជិតនិងកន្លែងស្នាក់នៅអ្នកទេសចរណ៍ អាចមើលឃើញព្រះអាទិត្យរះយ៉ាងស្រល់ស្អាតនៅពេលព្រលឹម ព្រមទាំងមើលព្រះអាទិត្យលិចនៅពេលល្ងាចទៀតផង។ ពួកគេក៍អាចហៅអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចជាមួយម្ហូបខ្មែរដ៏ឆ្ងាញ់ពិសាររបស់សហគមន៍។
ការរៀបចំកម្មវិធីរបស់អង្គការមរតកគឺយោងទៅតាមការធ្វើការវាយតម្លៃជាមួយសហគមន៍ក្នុងស្រុក ដើម្បីធានាថាប្រតិបត្តិការគឺវាពិតជាឆ្លើយតបទៅនិងតម្រូវការជាក់លាក់ផ្សេងៗ ហើយកម្មវិធីនិងការខិតខំរបស់អង្គការមរតកដើម្បីធ្វើឲ្យប្រសើរឡើងដល់សហគ្រប់គ្រងចាត់ចែងធនធាននេសាទ និងបង្កើនកាលានុវឌ្ឍភាពក្នុងការធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅតាមរយៈការបង្កើនលទ្ធភាពទទួលបានជំនាញគ្រប់គ្រាន់ ដូចជាសេវាទីផ្សារនិងហិរញ្ញវត្ថុជាដើម។