ករណីរឿង៖ ការស្តារភាពសុខសាន្តនៅភ្នំទ័ពជាងឡើងវិញ

ការស្តារសន្តិភាពនៅភ្នំទ័ពជាងឡើងវិញ

ភ្នំទ័ពជាងគឺជាកន្លែងស្ងប់ស្ងាត់មួយ អ្នកភូមិនៅមូលដ្ឋានបានថែរក្សាសហគមន៍ព្រៃឈើនៅម្ខាងនៃភ្នំនិងលក់​ទឹកឃ្មុំដែលបានមកពីសម្បុកឃ្មុំនៅក្នុងព្រៃ, ទឹកធ្លាក់បានទាកទាញជាតំបន់អេកូរទេសចរណ៍។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ សមាជិកនៃសហគមន៍ព្រៃឈើជាច្រើនមានការរវល់ ជាមួយ​ក្រុម​ទេសចរណ៍​យ៉ាង​ធំមួយដែលមិនធ្លាប់មានពីមុន ដែលមានចំនួន១២០នាក់ ដែលរៀបចំឡើងដោយក្រុមបោះជំរុំឈ្មោះ Camid Explorer។ អ្នកភូមិបានបែងចែកគណៈកម្មការផ្សេងៗដោយឡែកពីគ្នា ដោយគណៈកម្មការមួយទទួល​បន្ទុក​ផ្នែក​រដ្ឋបាល ហើយគណៈកម្មការមួយទី២ទទួលខុសត្រូវផ្នែកម្ហូបអាហារ គណៈកម្មការទី៣ទទួលបន្ទុកជា​តំណាង​អ្នកនាំភ្ញៀវ ដើម្បីពន្យល់ប្រាប់ភ្ញៀវអំពីភាពអាថកំបាំងរបស់ព្រៃឈើនិងការលូតលាស់របស់វា និង សត្វព្រៃ​​ផ្សេងៗ។​ ជាសំណាងគណៈកម្មការទទួលបន្ទុកការស្នាក់នៅមិនធ្លាប់ចាត់ចែងក្រុមទេសចរណ៍ធំៗមានពីមុនមក អ្នក​ទេសចរណ៍​នោះស្នាក់នៅក្នុងតង់ផ្សេងៗរបស់ពួកគេ។

អង្គការមរតកជួយអ្នកភូមិក្នុងការរៀបចំអេកូរទេសចរណ៍ ដោយមានការប្រជុំផ្សេងៗ សហការជាមួយអាជ្ញាធរដែនដី រួមទាំងការគាំទ្រផ្នែកបច្ចេកទេសផងដែរ។

បច្ចុប្បន្ន ភ្នំទ័ពជាងលែងជាកន្លែងស្ងាត់ជ្រងំទៀតហើយ។ កាលពីឆ្នាំ១៩៩៦តំបន់នេះជាតំបន់ដែល​ត្រួតត្រា​ដោយ​ពួកខ្មែរក្រហម។ បន្ទាប់ពីមានការទំលាក់អាវុធ ដោយមានការលើកលែងទោសពីរដ្ឋាភិបាល សហគមន៍បាន​​ប្រឈម​និងវិវាទថ្មីមួយទៀតគឺជាមួយក្រុមកាប់ឈើដែលប្រដាប់ដោយអាវុធ ជាមួយក្រុមហ៊ុនកាប់ឈើដែលចូល​មកកាប់​បំពានក្រៅតំបន់សប្បទានរបស់របស់ក្រុមហ៊ុន ជាមួយមេព្រៃដែលរោះរើខ្ទមរបស់អ្នកចំការជាច្រើននៅក្នុង​ព្រៃអភិរក្ស ហើយនិងជាមួយក្រុមហ៊ុនសាងសង់វារីអគ្គិសនីចិនដែលសាងសង់ផ្លូវកាត់ដីស្រែចំការរបស់សហគមន៍។

អង្គការAFSCដែលក្លាយមកជាអង្គការមរតក ជួយក្នុងការក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការពិភាក្សា និងសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាននានា។ អង្គការAFSCបានណែនាំទៅដល់អ្នកភូមិឳ្យទទួលយក​នូវការ​គ្រប់គ្រង​ចាត់តែងធនធានធម្មជាតិនៅតាមសហគមន៍ និងបាបជួយអ្នកភូមិព្រះអង្គកែវ និងភូមិបាក់អង្រុតបង្កើតជា​សហគមន៍​ព្រៃឈើភ្នំទ័ពជាង។ អង្គការAFSCបានប្រគល់កម្មវិធីនោះមកឳ្យអង្គការមរតកនៅឆ្នាំ២០១១ ហើយភាព​ដូចគ្នា​ខ្លះៗនៃប្រក្រតីបានវិលទៅរកទៅតំបន់ដែលមានជម្លោះនោះ ការនេះជាលទ្ធភាពនៃការបើកចំហតំបន់ជា​សហគមន៍អេកូរទេសចរណ៍ស្រស់ស្អាត។ ​គម្រោងសហគមន៍អេកូរទេសចរណ៍របស់អ្នកភូមឥឡូវនេះ​មានគេហទំព័រ​របស់ខ្លួនហើយៈ www.cbet-ptc.org 

ត្រឡប់ក្រោយ

ករណីរឿង៖មាសសដែលបានមកពីសមុទ្រ

មាសសដែលបានមកពីសមុទ្រ

លោក នួន នឹម អាយុ៣២ឆ្នាំ និងប្រព័ន្ធរបស់គាត់ឈ្មោះ សន សាមិត្ត ប្រកបរបរចិញ្ចឹមជីវិតដោយការ​ផលិតអំបិល​នៅរដូវប្រាំង គាត់ទទួលបានជំនាញពីឪពុកម្តាយរបស់កាត់។ សកម្មភាពចំបងក្នុងការរកចំណូលសម្រាប់​គ្រួសារ​នៅរដូវភ្លៀងគឺប្រកបរបរនេសាទក្តាមនិងបង្គា។

ពី១ឆ្នាំទៅ១ឆ្នាំ ការផលិតអំបិលពឹងផ្អែកទៅលើអាកាសធាតុ។ នៅក្នុងឆ្នាំខ្លះរដូវប្រាំងវែងជាមួយអាកាសធាតុ​ក្តៅ​ខ្លាំង​បាន​ធ្វើឳ្យ លោក នួន នឹម មិនអាចផលិតអំបិលបានច្រើនឡើយ និងបានជួបការលំបាកយ៉ាងខ្លាំងជាច្រើន ដោយសារ​តែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ជួលកំលាំងពលកម្មក្នុងការសំអាតស្រែអំបិល។

បុគ្គលិករបស់អង្គការមរតកបានជួបជាមួយ លោក នឹម និងអ្នកភូមិជាច្រើន ដើម្បីជំរាបពួកគាត់អំពីលទ្ធភាព​ទទួល​បាន​ប្រាក់កម្ចី​ពីមូលនិធិនសហគមន៍(CRF)នៅក្នុងឃុំរបស់ពួកគេ។ លោក នឹមនិងអ្នកភូមិផ្សេងទៀត បានបង្កើតក្រុមដែល​ទទួលប្រយោជន៍ក្នុងបណ្តាញជំនួញខ្នាតតូចមួយចំនួន អាចឳ្យពួកគេមានលក្ខណៈសម្បត្តិទទួលបានកម្ចីពីCRF

លោក នឹម បានខ្ចីប្រាក់ពីCRFចំនួន១,៥០០,០០០រៀលប្រមាណជា៣៧៥ដុល្លារអាមេរិក ក្នុងការ​ពង្រីកផលិតផល​អំបិល។ បន្ទាប់មកការផលិតអំបិលបាន៣០តោន គាត់អាចរកកម្រៃបាន១២,០០០,០០០រៀល ល្មមអាច​ជួលកំលាំង​ពលកម្ម ប្រេងឥទ្ទនៈក្នុងការបូមទឹក និងការុងសម្រាប់ច្រកអំបិល។ គាត់បានសងប្រាក់កម្ចីនិងការប្រាក់ ព្រមទាំងសល់​ប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៀត។

បច្ចុប្នន្ន លោក នឹម មានបំណងដាក់ស្លាយីហោឳ្យបានត្រឹមត្រូវ ដើម្បីធ្វើឳ្យការលក់ដូរអំបិលរបស់គាត់ប្រសើរឡើង។ បន្ទាប់ពីការទទួលបានប្រាក់កម្ចី លោក នឹម ត្រូវបានគេជ្រើសរើសជាប្រធានបណ្តាញអ្នកលក់អំបិល គាត់និយាយថា​ការលក់ផលិតផលចំណេញល្មមអាចឳ្យកូនស្រីរបស់គាត់ទៅសាលា នឹងអាចជួយលើកកម្ពស់ជីវភាពបាន។

ត្រឡប់ក្រោយ