មរតកជានណា
មរតក ជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមួយ ដែលកំពុងធ្វើការ ជាមួយសហគមន៍ផ្សេងៗនៅជនបទម្តុំឆកសមុទ្រកំពុងសោម ដែលពីមុនវាជាកម្មវិធីមួយរបស់ AFSC ដែលអតីតអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ បន្ទាប់មកបានក្លាយមក ជាអង្គការឯករាជ្យក្នុង ស្រុកនៅឆ្នាំ២០១១ ហៅថា” អង្គការមរតក”។ សូមអានព័ត៌មានបន្ថែម
តំបន់កុំពុងប្រតិបត្តិការ
អង្គការមរតកកុំពុងអនុវត្តកម្មវិធីនៅក្នុងស្រុកចំនួន៥ ដែលមាន១៤ឃុំ នៅជិតឆកសមុទ្រកំពង់សោមដែលស្ថិតនៅទិសនីរតីនៃប្រទេសកម្ពុជា ហើយប្រជាជនចំនួន៣១.៥៥៧នាក់នៅក្នុងឃុំចំនួន១៤បានទទួលផលពីកម្មវិធីរបស់អង្គការមតរក។ អង្គការមរតកមានការិយាល័យនៅក្នុងស្រុកស្រែអំបិល នៃខេត្តកោះកុង សូមមើលផែនទីនៃតំបន់កម្មវិធីរបស់យើង
អង្គការមរតកធ្វើអ្វី
អង្គការមរតកជួយធ្វើឳ្យជីវភាពប្រជាពលរដ្ឋប្រសើ ដោយពង្រឹងសាមគ្គីភាពនិងបង្កើតភាពជាម្ចាស់នៃអាជីវកម្មសម្រាប់ជនក្រីក្រនៅសហគមន៍ឆ្នេរនៅកម្ពុជាតាមរយៈការកសាងសមត្ថភាព គាំទ្រនូវគំនិតផ្តួចផ្តើមនិងការសម្របសម្រួលក្នុងការពិភាក្សាជាមួយផ្នែកពាក់ព័ន្ធផ្សេងៗរបស់ពួកគេ។ សូមមើលគម្រោង និង ករណីរឿង
នៅក្នុងឆ្នាំ២០១៤ អង្គការមរតកទទួលបាននូវវិញ្ញាប័ណ្ណបត្រ៣ឆ្នាំ អំពីអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈពីអង្គការមិនមែនរដ្ឋាភិបាល(GPP) បន្ទាប់ពីទទួលមូលនិធីដើម្បីអនុវត្តគោលការណ៍ក្រមសីលធម៌ និងស្តង់ដាអប្បបរមា សម្រាប់អង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា។