ជ្រើសរើសមន្រ្តីសម្របសម្រួលសហគមន៍
តួនាទី ៖ មន្រី្តសម្របសម្រួលសហគមន៍ (Community Facilitator, CF)
តំបន់ការងារ ៖ ៤ឃុំក្នុងស្រុកណាមួយនៃខេត្តកោះកុង និងព្រះសីហនុ
ណែនាំការងារ ៖ ប្រធាន ឬអនុប្រធានកម្មវិធី, (Program Manager and/or Deputy)
អ្នកគ្រប់គ្រង ៖ (Executive Directir, ED)
I.គោលបំណង៖
មន្ត្រីសម្របសម្រួលសហគមន៍ (CF) គឺជាបុគ្គលិកពេញម៉ោងរបស់អង្គការមរតក ធ្វើការងារសម្របសម្រួលជាមួយសមាជិកក្រុម ផ្សេងទៀតដើម្បីអនុវត្តសកម្មភាពគម្រោងកម្មវិធីនៃផែនការប្រចាំខែ/ឆ្នាំ (ផែនការយុទ្ធសាស្រ្ត) ស្របតាមគោលនយោបាយ ចក្ខុវិស័យ បេសកកម្ម និងគោលបំណងរបស់អង្គការ ។ មន្ត្រីសម្របសម្រួលសហគមន៍ (CF) ធ្វើការជីតស្និតជាមួយសហគមន៍និងសម្របសម្រួលជាមួយអជ្ញាធរមូលដ្ឋាននិងមន្រ្តីជំនាញ សំដៅអនុវត្តសកម្មភាពគម្រោងកម្មវិធីដែលមានកិច្ចព្រមព្រៀងសហការជាមួយដៃគូម្ចាស់ជំនួយដើម្បីជំរុញការអភិវឌ្ឍន៍សហគមន៍ និងមាន ទំនួលខុសត្រូវក្នុងការប្រមូលនិងផ្តល់ព័ត៌មាន/ទិន្នន័យជាប្រចាំនិងរក្សាទុកដើម្បីរាយការណ៍អំពី វឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងដំបន់និង វិស័យការងាររបស់ខ្លួន ព្រមទាំងបំពេញភារកិច្ចផ្សេងទៀតតាមការស្នើសុំពីនាយកប្រតិបត្តិ ។
II.ការងារក្នុងបន្ទុក (ផ្នែក/វិស័យ) និងអង្គការសហគមន៍មូលដ្ឋាន ៖
មន្រី្តសម្របសម្រួលសហគមន៍ក្នុងផ្នែកឬវិស័យ៖ មានតួនាទីដឹកនាំនិងសម្របសម្រួលជាមួយក្រុមឬបុគ្គលិកដ៍ទៃទៀត ដើម្បីអនុវត្ត សកម្មភាព ដែលមានចែងក្នុងគម្រោងផែនការប្រចាំខែ/ឆ្នាំជាផ្នែកផែនការយុទ្ធសាស្រ្តទៅតាមផែនការគោលរួមប្រចាំឆ្នាំ។ ការងារ ក្នុងបន្ទុកសំខាន់ៗ របស់ រួមមានដូចខាងក្រោម ៖
- ទទួលខុសត្រូវសម្របសម្រួលធ្វើផែនការសកម្មភាព និងថវិការប្រចាំខែ និងឆ្នាំ ព្រមទាំងរៀបចំឯកសារគោលគំនិត និងបូរេប្រទាន ។
- ទទួលខុសត្រូវសម្របសម្រួលការអនុវត្តរាល់សកម្មភាពក្នុងបន្ទុកដូចជាវគ្គបណ្តុះបណ្តាល សិក្ខាសាលា ទស្សនៈកិច្ចសិក្សា ។ល។
- ទទួលខុសត្រូវការក្នុងបូកសរុប និងទុកដាក់ពត៌មាន/ទិនន្ន័យក្នុងបន្ទុកជាប្រចាំស្តីពីភាពរីកចម្រើនក្នុងវិស័យដើម្បីដាក់បញ្ចូលទៅ ក្នុង របាយការណ៍ប្រចាំ១ខែ ៣ខែ ៦ខែ និង១២ខែ ស្តីអំពីសមិទ្ធិផល ព្រមទាំងសរសេរករណីយសិក្សា (មានរូបភាព) ស្តីពីភាពរីកចម្រើន។
- ទទួលបន្ទុកធ្វើបច្ចុន្បន្នភាពនិងរាយការណ៍រាល់ព័ត៌មាន/ទិន្នន័យបញ្ចូនទៅកាន់ជំនួយការ/ប្រធានកម្មវិធីនិងនាយក (គណៈគ្រប់គ្រង) ។
ចំនួនសកម្មភាពក្នុងផែនការប្រចាំឆ្នាំ២០២៤ តាមវិស័យទាំង៣ និងដំបន់ទាំង៥ដែលគាំទ្រដោយម្ចាស់មូលនិធិ Felm, BfdW និងWWFមានចែងក្នុងផែនការយុទ្ធសាស្រ្ត (2023 – 2028) សូមពិនិត្យគេរហទំព័រ Website: http://www.morodok.net
III.ការងារចុះមូលដ្ឋានក្នុងតំបន់ការងារ
នៅក្នុងដំបន់គោលដៅរបស់ខ្លួន មន្រី្តសម្របសម្រួលសហគមន៍ដើរតួជាតំណាងអង្គការមរតក មានភារកិច្ចដូចតទៅ ៖
- ពង្រឹងសមត្ថភាពក្រុមចាប់អារម្មណ៍ឬគណកម្មការ CBOs លើកឡើងនូវបញ្ហា/តម្រូវការ/កង្វល់ដើម្បីដាក់បញ្ចូលទៅក្នុងផែនការ អភិវឌ្ឍន៍ឃុំ និងផែនការវិនិយោគឃុំ ព្រមទាំងជំរុញឲ្យមានតំណាងចូលរួមសមាហរណកម្មផែនការថ្នាក់ស្រុក ស្វែងរកការគាំទ្រ ពីសំណាក់ស្ថាប័ន ដៃគូក្នុងតំបន់ជួយដល់ការអនុវត្តន៍សកម្មភាពគម្រោង ។
- ពង្រឹងសមត្ថភាពក្រុមគ្រួសារក្រីក្រ (ជនពិការ/ស្រ្តីមេម៉ាយ) និងយុវជន ជួយពួកគេឲ្យចូលរួមក្នុងការអនុវត្តគម្រោងខ្នាតតូច (សួន បន្លែតាមផ្ទះ/សន្តិសុខស្បៀង/ចិញ្ចឹមជីវិត) និងគាំទ្រពួកគេរាល់ការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ តាមរយៈការចង ក្រង ក្រុមជួយខ្លួនឯង (ឬក្រុមចាប់អារម្មណ៍)។ល។
- ពង្រឹងសមត្ថភាពតំណាង “CBOs” ដើម្បីកាសាងនិងអនុវត្តផែនការគ្រប់គ្រងដំបន់ការពារ (CPA, Cfi, CFo), និងមេដឹកនាំក្រុម បណ្តាញ“RDM/CCA ដើម្បីអនុវត្តផែនការបន្សាំទៅនឹងអាកាសធាតុប្រែប្រួលនិងហានិភ័យគ្រោះមហន្តរាយ និងគាំទ្រការធ្វើ ផែនការថ្នាក់ឃុំ និងសមាហរន្តកម្មផែនការថ្នាល់ស្រុក។
- ជាទីប្រឹក្សារបស់គណៈកម្មការអាជីវកម្មខ្នាតតូច (IG-CBC-CBN-CRF) អនុវត្តផែនការផលិតកម្មចំរុះផ្នែកនិង ផែនការអាជីវកម្មដូចជា ការប្រមូលទិញផលិតផលសរុបពីក្រុមសហគ្រាសសហករណ៍នាំចេញទៅកាន់ទីផ្សារក្រៅតំបន់ និងសមាហរន្តកម្មផែនការ ថ្នាក់ស្រុក។
- សម្រសម្រួលកិច្ចប្រជុំក្រុមបណ្តាញពីឃុំមួយទៀតក្នុងនិងក្រៅដំបន់/ សិក្ខាសាលា/ វគ្គបណ្តុះបណ្តាល/ ទស្សកិច្ចសិក្សា/ ផ្សព្វផ្សាយ ចំណេះដឹងជាសាថារណៈអំពីសិទ្ធជនពិការ/សិទ្ធមនុស្ស ច្បាប់/គោលនយោបាយ និងជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍សាធារណៈ ផ្សេងៗ ព្រមទាំងងពិនិត្យតាមដាន, វាយតម្លៃ ធ្វើរបាយការណ៍រីកឬកំណត់ហេតុជាប្រចាំ ។
IV.ភារកិច្ច ក្នុងការិយាល័យ៖
- កសាងផែនការសកម្មភាពនិងផែនការថវិកាប្រចាំខែ/ឆ្នាំព្រមទាំងរៀបចំឯកសារគោលគំនិតស្នើរសុំបូរេប្បទានអនុវត្តសកម្មភាពគាំទ្រ គាំទ្រផ្នែកទាំង៣នៃ RDM/CCA; ក្រុមសហគ្រាសខ្នាតូច (IG-CBC-CBN-CRF) និងអង្គការសហគមន៍មូលដ្ឋាន“CBO-NREM,”ក្នុងតំបន់ និងវិស័យ របស់ខ្លួន ។
- ពិគ្រោះយោបល់ជាមួយអ្នកគ្រប់គ្រង (PM) និងបុគ្គលិកគ្រប់គ្រងផ្នែកទីចាត់ការនិងហិរញ្ញវត្ថុ (FOM) ដើម្បីធានាដល់ការអនុវត្តន៍ ផែនការសកម្មភាព មានភាពស៊ីគ្នាទៅនឹងផែនការថវិកា/គោលការណ៍ហិរញ្ញវត្ថុ និងអនុលោមតាមផែនការប្រតិបត្តិប្រចាំឆ្នាំ និង ប្រភពថវិកានៃម្ចាស់មូលនិធី ។
- ប្រមូល/កត់ត្រានិងធ្វើបច្ចុប្បន្នភាពជាប្រចាំព្រមទាំងតម្កល់ទុកឯកសារនិងទិន្នន័យ/ព័ត៌មាន ក្នុងតំបន់និងវិស័យរបស់ខ្លួន ស្តីពីភាព រីក ចម្រើនរបស់សហគមន៍ដែលបានអនុវត្តន៍សកម្មភាព (ដូចជាគម្រោងសំណើរ ផែនការសកម្មភាពនិងថវិការ របាយការណ៍ចរន្ត បទបញ្ជារផ្ទៃក្នុង រចនាសម្ព័ន្ធ លក្ខន្តិកៈ សមាជិកភាព កំណត់ហេតុប្រជុំ របាយការណ៍ផ្សេងៗ របស់អង្គការ សហគមន៍មូលដ្ឋាន “CBOs” គណកម្មការ “RDM/CCA និងក្រុមបណ្តាញសហគ្រាសខ្នាតតូច (IG-CBC-CBN-CRF) ។
- រៀបចំកំណត់ត្រាការងារផ្ទាល់ខ្លួនស្តីពីលទ្ធផលការងារប្រចាំខែ៖ (time-sheets) របាយការណ៍ប្រចាំ ១ខែម្តង/៣ខែ ម្តង ៦ខែម្តង និង១២ខែ ស្តីពីសមិទ្ធិផល ព្រមទាំងករណីយសិក្សា (ជម្រើសរូបថត) ស្តីពីភាពរីកចម្រើនផ្សេងៗ (impact or changes) និងការដាក់បញ្ជូលពត៌មានទាំងនោះទៅក្នុងរបាយការណ៍ និងការតម្កល់ទុកជាភស្តុតាងដើម្បីវាយតម្លៃការអនុវត្តន៍ភារកិច្ច។
- ទទួលបន្ទុកបូកសរុប និងបញ្ជូនរបាយការណ៍ទូទៅរាល់៣ខែ/៦ខែនិង១២ខែម្តងដាក់ជូនអ្នកគ្រប់គ្រងផ្ទាល់ ដើម្បីធ្វើរបាយការ ណ៍ ទៅកាន់ស្ថាប័ន្ធពាក់ព័ន្ធ ដូចជា ក្រុមប្រឹក្សាឃុំ និង ដូចជាមន្រ្តីជំនាញ ថ្នាក់ស្រុក /ខេត្ត និងថ្នាក់ជាតិ ព្តមទាំងម្ចាស់មូលនិធី ។ល។
- ធ្វើការណែនាំបុគ្គលិកជំនួយការគំរោងឲ្យទទួលយកភារៈកិច្ចនានាដូចជា ប្រមូលនិងធ្វើបច្ចុប្បន្នភាពទិន្នន័យ/ព័ត៌មាន ធ្វើកំណត់ ហេតុកិច្ចប្រជុំប្រចាំខែ ប្រជុំក្រុមសហគមន៍ និងរាយការណ៍អំពីការអនុវត្តផែនការសកម្មភាព ប្រចាំខែ និងបូកសរុបរបាយការណ៍ ។
- ផ្តល់ព័ត៌មានពីស្ថានភាពតាមឃុំដល់អ្នកគ្រប់គ្រងផ្ទាល់ឲ្យបានទាន់ពេលវេលាអំពីស្ថានភាពឬព្រឹត្តិការណ៍ដែល កើតមានក្នុងតំបន់ របស់ខ្លួន ដូចជាបញ្ហា/តម្រូវការព្រមទាំងសំណើររបស់មេដឹកនាំ “CBOs” និងគណកម្មការ“RDM/CCA; ក្រុមបណ្តាញសហគ្រាស ខ្នាតតូច (IG-CBC-CBN-CRF)” ព្រមទាំងបំពេញភារកិច្ចផ្សេងទៀតតាមការស្នើសុំពីអ្នកគ្រប់គ្រងផ្ទាល់ និងអនុញ្ញាត្តិដោយនាយក។
V.មធ្យោបាយផ្ទៀងផ្ទាត់នៃសូចនាករ អនុវត្តភារកិច្ច
កម្រងសូចនាករផ្ទៀងផ្ទាត់ទៅនឹងការអនុវត្តភារៈកិច្ចទៅតាមបទដ្ឋានការងារនៃអ្នកសម្របសម្រួលសហគមន៍ (CF) ឆ្នាំ២០២៤ | ||||
ប្រភេទឯកសារដែលបញ្ជាក់ពីសមិទ្ធិផលការងាររបស់សមីខ្លួនដូចខាងក្រោម ៖ | ចំនួនឯកសារ ក្នុង១ឆ្នាំ |
ចំនួនឯកសារដែលធ្វើបានធ្វើឲ្យសម្រេច | ||
L(30-40%) | K(50-60%) | J (80-100%) | ||
1. មានផែនការសកម្មភាពប្រចាំខែ (Monthly Action Plan )? | ១២ច្បាប់ | |||
2. មានរបាយការណ៍ប្រចាំខែ (Monthly report)? | ១២ច្បាប់ | |||
3. មានរបាយការណ៍ប្រចាំ៣ខែ ទៅឲ្យអជ្ញាធរថ្នាក់ឃុំ (3-Monthly report)? | ៤ច្បាប់/១ឃុំ | |||
4. មានប្រមូលទិន្នន័យ/ធ្វើបច្ចុប្បន្នភាពប្រចាំខែ “RDM/CCA; (IG-CBC-CBN-CRF), CBO)? | ១២ លើក | |||
5. មានបច្ចុប្បន្នភាពទិន្នន័យ/ព័ត៌មានសរុបធ្វើរបាយការណ៍៦ខែ (6-Monthly report)? | ២ដង | |||
6. មានទិន្នន័យ/ព័ត៌មានធ្វើរបាយការណ៍១២ខែថ្នាក់ខេត្ត/ជាតិ (12-Monthly report)? | ១ច្បាប់ | |||
7. មានកំណត់ហេតុប្រជុំបុគ្គលិក (Minutes of staff meeting)? | ២ច្បាប់ | |||
8. មានកំណត់ហេតុប្រជុំជាមួយសហគមន៍ពេលចុះធ្វើការតាមឃុំ (Field Records)? | ៤ច្បាប់/១ខែ | |||
9. មានកំណត់ហេតុវគ្គបណ្តុះបណ្តាល/សិក្ខាសាលា/ទស្សនៈកិច្ច (Event report)? | ២ច្បាប់/១ឆ្នាំ | |||
10. មានករណីសិក្សាសម្រាប់ធ្វើជារបាយការណ៍ (Case Story)? | ៣ករណី/១ឆ្នាំ | |||
11. មានរូបថតសម្រាប់ធ្វើរបាយការណ៍ (Picture or Photos)? | រូបថត៣០/១ឆ្នាំ | |||
12. មានបច្ចុប្បន្នភាពនិងដម្គលឯកសារ/បញ្ជីស្នាម “RDM/CCA; (IG-CBC-CBN-CRF), CBOs? | គ្រប់AC/CBOs/៦ខែម្ដង |
សូមផ្ញើរពាក្យស្នើសុំបម្រើការងារមកអង្គការមរតកមុនថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤