ឳកាសការងារ

ដំណឹងជ្រើសរើស-បុគ្គលិកជំនួយការគំរោង (១រូប)

មរតកជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមានទីស្នាក់ការ ផ្ទះលេខ ៤៣៧ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្ដកោះកុង ។ នាខែមេសា ឆ្នាំ២០១១ អង្គការនេះបានវិវត្ដខ្លួនចេញពីកម្មវិធីចិញ្ជឹមជីវិតនៃអង្គការ (American Friends Service Committee, AFSC) និងទទួលបានការចុះបញ្ជីជាផ្លូវការពីក្រសួងមហាផ្ទៃលេខ ៤៩៥ ស.ជ.ណ និង សេចក្ដីជូនដំណឹង ពីសាលាខេត្ដកោះកុង លេខ ០៣៥ ស.ជ.ណ ។

អង្កការមរតកមានបេសកកម្មលើកស្ទួយជីវភាពប្រជាជនក្រីក្រដែលចូលរួមក្នុងសហគមន៍ក្រុមអ្នកផលិតនៅតាមដំបន់ឆ្នេរតាមរយៈការកសាងសម្មត្ថភាព និងគាំទ្រគំនិតផ្ដួចផ្ដើមរបស់ពួកគេដើម្បីពិគ្រោះយោបល់រវាងតួអង្គពាក់ព័ន្ធដូចជា អជ្ញាធរ, មន្ដ្រីជំនាញ, អង្គការដៃគូ សំដៅជំរុញកិច្ចអភិវឌ្ឍន៍ សហគមន៍ក្នុងខេត្ដកោះកុង និងព្រះសីហនុ ។ កម្មវិធីការងារសំខាន់ៗ របស់អង្គការមរតកជារួមមាន៖ 1- បង្កើតបណ្ដាញសគមន៍ក្រុមកែឆ្នៃផលិតផល និងបណ្តាញទីផ្សារ, 2- បង្កើតបណ្ដាញប្រកប មុខរបរខ្នាតតូច-មធ្យម និងបណ្ដាញគ្រប់គ្រងទុនបង្វិលឃុំ, 3- ពង្រឹងសមត្ថភាពគណៈកម្មការ និង ចងក្រងបណា្ដញសហគមន៍ ការពារធនធានធម្មជាតិ, 4- សកម្មភាពអភិបាលកិច្ចល្អថ្នាក់ក្រោមជាតិ ព្រមទាំងលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ និងគោល នយោបាយជាតិ ដល់ក្រុមសហគមន៍។

អង្គការមរតកត្រូវការជ្រើសរើសបុគ្គលិក ជំនួយការគំរោង ១រូប (Field Assistant)

លក្ខណៈសម្បត្ដិ៖ បេក្ខជនត្រូវមានសញ្ជាតិខ្មែរធ្លាប់បានចូលរៀនក្នុងមធ្យមសិក្សា (ថ្នាក់ទី១២ ឬ មហាវិទ្យាល័យ) មានសមត្ថភាព តែង/និពន្ធអត្ថបទរឿង ចេះគណិតសាស្ដ្រ និង បទពិសោធន៍ប្រើប្រាស់កុំព្យូទ័រព្រមទាំងប្រព័ន្ធទំនាក់ទមនងផ្សេងៗ ព្រមទាំងមានច្ឆន្ទៈធ្វើការងារ ជាក្រុមតាមភូមិដាច់ស្រយាល ។

ប្រាក់ខែ៖ ក្នុងកំរឹតអក្សរ “D”៖ ចាប់ពីកាំទី១ ដល់ ទី៦ (២៤៧ ដល់ ៣១៥ ដុល្លាអាមេរិក) អាស្រ័យដោយ ចំណេះដឹង និង បទពិសោធន៍។

កាលបរិច្ឆេទជ្រើសរើសៈ ការទទួលពាក្យផុតកំណត់នៅថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩

ការដាក់ពាក្យសុំៈ ផ្អែកតាមលក្ខណជ្រើសរើស បេក្ខជនត្រូវរៀបចំពាក្យស្នើសុំចូលបម្រើការដោយខ្លួនឯងជាភាសាខ្មែរដោយបង្ហាញ សមត្ថភាពរបស់ខ្លួនតាមរយៈការសរសេរ និងផ្ជាប់ជាមួយនូវប្រវត្ដរូបសង្ខេប ដូចជាប្រវត្ដសិក្សាអបរំ/មុខរបរបច្ចុប្បន្ន និង ប្រវត្ដ បំរើការ ផ្សេងៗ រួមទាំងឈ្នោះអ្នកជួយធានាដោយមានបញ្ជាក់ពីអាសយដ្ឋាន/ទូរស័ព្វទំនាក់ទំនង ។ ពាក្យស្នើសុំចូលបំរើការ ត្រូវបញ្ជូនទៅកាន់ទីចាត់ការអង្គការមរតកតាមអាសយដ្ឋាន ៖ ផ្ទះលេខ # 437, ក្រុម # 7, ភូមិ/ឃុំ/ស្រុក ស្រែអំបិល ខេត្តកោះកុង ឬ អ៊ីម៉េលទៅកាន់៖ tithsamol@gmail.com; and CC to oungtivea@gmail.com. ។ អង្គការមរតកផ្ដល់ឱកាស ស្មើភាពដល់ បេក្ខជនទាំងអស់ដោយមិនប្រកាន់, ជាពិសេស លើកទឹកចិត្ដដល់បេក្ខនារី ឬ ជនពិការ ដែលមានទីលំនៅក្នុងភូមិ/ឃុំ ស្រុកនានា ក្នុងខេត្ដកោះកុង និង ព្រះសីហនុ ។ ពត៌មានបន្ថែមសូមទំនាក់ទំនងៈ097 74 39 718 ឬ 097 919 6172 ។

បញ្ជាក់ៈ ការរើសបុគ្គលិកនឹងត្រូវធ្វើការវាយតម្លៃទៅលើខ្លឹមសារនៃពាក្យស្នើសុំបំរើការដែលសមីខ្លួនបានសរសេរដោយខ្លួនឯង ។ មានតែបេក្ខជនជាប់ឈ្មោះក្នុងបញ្ជីជម្រើសប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញមកធ្វើសម្ភាសន៍ ។

តួនាទី និងភារៈកិច្ច-ជំនួយការគំរោង(Job Description-Field Assistant)

អំពីស្ថានភាពទូទៅៈ ជំនួយការគំរោងគឺជាសមាជិកក្រុមគំរោង មានភារៈកិច្ចចូលរួមចំណែកជួយដល់ការអនុវត្ដន៍រាល់សកម្មភាព គំរោងកម្មវិធីរបស់អង្គការមរតកនៅតាមតំបន់គោលដៅនានា៖ ភូមិ/ឃុំ ស្រុក ក្នុងខេត្ដ កោះកុង និងព្រះស៊ីហនុ។.

តំបន់ការងារៈ ជំនួយការគំរោងមានមូលដ្ឋានធ្វើការជាអចិន្ដ្រៃយ៍នៅក្នុងការិយ៉ាល័យនៃអង្គការមរតកដូចអាសយដ្ឋានខាងក្រោម និងចុះអនុវត្ដការងារទៅតាមតំបន់គោលដៅ ភូមិ/ឃុំ ស្រុក ក្នុងខេត្ដ កោះកុង និងព្រះស៊ីហនុ អាស្រ័យដោយទទួល ការណែនាំពីប្រធានក្រុម។

ការគ្រប់គ្រងៈ ជំនួយការគំរោងស្ថិតនៅក្រោមឱវាទផ្ទាល់នៃការដឹកនាំ់របស់ប្រធានក្រុម និងត្រូវរាយការណ៍់ដល់ប្រធានក្រុម របស់ខ្លួនដោយផ្ទាល់ ។

ភារៈកិច្ចៈ ជំនួយការគំរោងមានភារៈកិច្ចធ្វើការជិតស្និតជាមួយក្រុមកម្មវិធី និងសមាជិកក្រុមដ៍ទៃទៀតដើម្បីចូលរួមចំណែកជួយ ជំរុញការអនុវត្ដន៍សកម្មភាពនានារបស់គំរោងសំដៅធ្វើឱ្យសម្រេចតាមបេសកកម្ម ចក្ខុវិស័យ គោលបំណង និង ទិសដៅ របស់អង្គការ ។ ភារៈកិច្ចសំខាន់ៗរបស់ជំនួយការគំរោងរួមមានដូចខាងក្រោម ៖

  1. ជួយចាត់ចែងការងាររដ្ឋបាល ក្មុងវិស័យគំរោងដែលសមីខ្លួនទទួលយក ដូចជា ផ្ញើរ/បញ្ជូន ឬ ទទួលលិខិតស្នាម ព្រមទាំង ប្រមូលឬផ្តល់ពត៌មានផ្សេងៗទៅកាន់-ឬ ពីតួអង្គ /ស្ថាប័ននានា ធ្វើកំណត់ហេតុ/ទុកដាក់ឯកសារ/របាយការណ៍ផ្សេងៗ និងមកកាន់ទីចាត់ការកណ្ដាលរបស់អង្គការមរតក។
  2. ចុះតាមតំបន់គោលដៅជាប្រចាំដើម្បីពិនិត្យតាមដាននូវរាល់សកម្មភាពគំរោងរបស់ក្រុមសហគមន៍ ដែលចុះកិច្ចព្រមព្រាង ជាមួយអង្គការ ដើម្បីស្វែងយល់នូវរាល់ភាពរីកចំរើន និងប្រមូលពត៌មានធ្វើជាកត់ហេតុប្រចាំថ្ងៃ។ កំណត់ហេតុនឹងត្រូវ ចងក្រងធ្វើជារបាយការណ៍ឱ្យប្រធានក្រុម ព្រមទាំងចូលរួមកិច្ចប្រជុំឆ្លុះបញ្ជាំងជាប្រចាំពីស្ថានភាពគំរោង ។
  3. ដើតួជាអ្នកនាក់នាំពាក្យរបស់អង្គការដើម្បីធ្វើការពិគ្រោះយោបល់ជាមួយតំណាងក្រុមសហគមន៍ ក្រុមប្រឹក្សាឃុំ មន្ដ្រីជំនាញបុគ្គលិកអង្គការផ្សេងៗ សំដៅស្វែងយល់ និងចែករំលែពត៌មានព្រមទាំងរក្សាទំនាក់ទំនងឱ្យបានល្អ ។
  4. ជួយប្រធានក្រុម និងសមាជិកដ៍ទៃទៀតក្នុងការសំរបសំរួលរៀបចំអង្គប្រជុំ, សិក្ខាសាលា, ទស្សនៈកិច្ចសិក្សា, រៀបចំគំរោង សំណើ និង ការផ្សព្វផ្សាយពត៌មានផ្សេងៗដល់សហគមន៍ ។

សមត្ថភាពនិងតម្រូវការៈ បេក្ខជនត្រូវមានសញ្ជាតិកម្ពុជា បានចូលរៀនក្នុងមធ្យមសិក្សា (ថ្នាក់ទី ១២ ឬ មហា វិទ្យាល័យ) មានសមត្ថភាពតែង/និពន្ធអត្ថបទរឿង ចេះគិតលេខ គណិត្យសាស្ដ្រ និងបទពិសោធន៍ផ្សេងៗព្រមទាំងមានច្ឆន្ទៈធ្វើការ ជាក្រុមតាមភូមិដាច់ស្រយាល ។ បេក្ខជនជាស្រីភេទ ត្រូវបានលើកទឹកចិត្តឲ្យចូលបំរើការ ។

គុណតម្លៃៈ បេក្ខជនត្រូវមាន គុណតម្លៃដូចខាងក្រោម ៖

  1. មានភាពសកម្ម ចេះភាពឆ្នៃប្រឌិត ធ្វើការងារស្និតស្នាលជាក្រុមចំរុះ
  2. មានច្ឆន្ទៈ និងអកប្បកិរិយ៉ាល្អ និងមានអធ្យាស្រ័យល្អក្មុងការងារ
  3. ចរិយាបទថ្លៃថ្នូ ចេះអត់ធ្មត់ និងគោរពអ្នកដ៍ទៃ
  4. ព្រមទទួលធ្វើការតាមភូមិដាច់ស្រយាល ក្នុងពេលវេលាប្រែប្រួល
  5. យល់ដឹងពី សមភាពយេនឌ័រ ជាតិសាសន៍ និងជំនឿសាសនាផ្សេងៗ។